ព្រះត្រៃបិដក ភាគ ៣៦

​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​ ​អាយុ​ជា​ទិព្វ​ ​១​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​ ​១​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ដល់​នូវ​ព្រះធម៌​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​បេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ដល់​នូវ​ព្រះសង្ឃ​ ​ជាទី​ពឹង​ ​ប្រពៃ​ណាស់​។​ ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ដល់​ ​នូវ​ព្រះសង្ឃ​ ​ជាទី​ពឹង​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​អាយុ​ជា​ទិព្វ​ ​១​ ​ពណ៌​សម្បុរ​ជា​ទិព្វ​ ​១​ ​សេចក្តី​សុខ​ជា​ទិព្វ​ ​១​ ​យស​ជា​ទិព្វ​ ​១​ ​អធិបតី​ជា​ទិព្វ​ ​១​ ​រូប​ជា​ទិព្វ​ ​១​ ​សំឡេង​ជា​ទិព្វ​ ​១​ ​ក្លិន​ជា​ទិព្វ​ ​១​ ​រស​ជា​ទិព្វ​ ​១​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​
 ​[​១៧៣​]​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៦០០អង្គ​។​ ​បេ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៧០០អង្គ​។​ ​បេ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៨០០អង្គ​។​ ​បេ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636850804917584666
ទៅកាន់ទំព័រ៖