ព្រះត្រៃបិដក ភាគ ៣៦
សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺ អាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះពុទ្ធ ជាទីពឹង ប្រពៃណាស់។ បេ។ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ ការដល់នូវព្រះធម៌ ជាទីពឹងប្រពៃណាស់។ បេ។ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ ការដល់ នូវព្រះសង្ឃ ជាទីពឹង ប្រពៃណាស់។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែដល់ នូវសង្ឃ ជាទីពឹងហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។
ID: 636850805329188209
ទៅកាន់ទំព័រ៖