ព្រះត្រៃបិដក ភាគ ៣៦
[១៧៥] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៥០០អង្គ ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយដូច្នេះថា បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃណាស់។ បពិត្រទេវានិមិន្ទ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ជាការប្រពៃណាស់។ បេ។ បពិត្រទេវានមិន្ទ
ID: 636850805552030954
ទៅកាន់ទំព័រ៖