ព្រះត្រៃបិដក ភាគ ៣៦
ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ជាការប្រពៃណាស់។ បេ។ បពិត្រទេវានមិន្ទ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ជា សីលប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃណាស់។ បពិត្រទេវានមិន្ទ សត្វពួកខ្លះ ក្នុង លោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វជាទិព្វ ១។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។បេ។ ផោដ្ឋព្វជាទិព្វ ១។
ID: 636850805734151371
ទៅកាន់ទំព័រ៖