ព្រះត្រៃបិដក ភាគ ៣៦
បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈ ជាទិព្វ ១។
[១៧៦] គ្រានោះឯង សក្កទេវានមិន្ទ ព្រមទាំងទេវតា ៦០០ អង្គ។ បេ។ គ្រានោះ ឯង សក្កទេវាមិន្ទ ព្រមទាំទេវតា ៧០០ អង្គ។ បេ។ គ្រានោះឯង សក្កទេវាមិន្ទ ព្រម ទាំងទេវតា ៨០០ អង្គ។ បេ។
ID: 636850806156815546
ទៅកាន់ទំព័រ៖