ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៧៧​]​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ព្រមទាំង​ទេវតា​ ​៨០.០០០​ ​អង្គ​ ​ចូល​ទៅ​រក​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ ​លុះ​ចូល​ទៅដល់​ ​ ​ក៏​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ដ៏​ ​មាន​អាយុ​ ​ហើយ​ឋិត​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សក្ក​ទេ​វា​មិន្ទ​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​និយាយ​ដូច្នេះ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ព្រះអង្គ​ជា​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ ​ត្រៃលោក​ ​ជា​បុគ្គល​ប្រសើរ​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ ​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រមដោយ​សេចក្តី​ជ្រះថ្លា​មិន​ ​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​អាយុ​ជា​ទិព្វ​ ​១​ ​ពណ៌​សម្បុរ​ជា​ទិព្វ​ ​១​ ​សេចក្តី​សុខ​ជា​ទិព្វ​ ​១​ ​យស​ជា​ទិព្វ​ ​១​ ​អធិបតី​ជា​ទិព្វ​ ​១​ ​រូប​ជា​ទិព្វ​ ​១​ ​សំឡេង​ជា​ទិព្វ​ ​១​ ​ក្លិន​ជា​ទិព្វ​ ​១​ ​រស​ជា​ទិព្វ​ ​១​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636850806345026311
ទៅកាន់ទំព័រ៖