ព្រះត្រៃបិដក ភាគ ៣៦

​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ប្រកប​ព្រមដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ល្អ​ហើយ​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ដែល​ ​ព្រះ​អរិយបុគ្គល​បានសម្រេច​មគ្គផល​ហើយ​ ​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​គប្បី​ ​ដឹង​ច្បាស់​ដោយខ្លួនឯង​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ក្នុង​លោក​ ​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រមដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ហើយ​ ​លុះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​យ៉ាងនេះ​ឯង​ ​សត្វ​ទាំង​ ​នោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​អាយុ​ជា​ទិព្វ​ ​១​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​ ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ល្អ​ហើយ​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ដោយ​ត្រង់​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​ត្រាស់​ដឹង​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម​ ​បើ​រាប់​ជាគូ​ ​នៃ​បុរស​ ​មាន​ ​៤​ ​គូ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636850806564468863
ទៅកាន់ទំព័រ៖