ព្រះត្រៃបិដក ភាគ ៣៦

​រាប់​រៀង​ជា​ ​បុរស​បុគ្គល​ ​មាន​ ​៨​ ​ព្រះសង្ឃ​ទាំងនោះ​ ​ជា​សង្ឃ​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​គួរ​ ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែល​បុគ្គល​ដទៃ​បង្អោន​ចូល​មក​បូជា​ ​លោក​គួរ​ទទួល​នូវ​ទាន​ ​ដែល​ ​បុគ្គល​ចាត់ចែង​ដើម្បី​ភ្ញៀវ​ ​ហើយ​បង្អោន​ចូល​មក​បូជា​ ​លោក​គួរ​ទទួល​នូវ​ទាន​ដែល​ ​បុគ្គល​ជឿ​នូវ​កម្ម​ ​និង​ផល​នៃ​កម្ម​ ​ហើយ​បូជា​ ​លោក​គួរ​ដល់​អញ្ជលិកម្ម​ ​ដែល​សត្វលោក​ ​គប្បី​ធ្វើ​ ​លោក​ជា​បុញ្ញក្ខេត្ត​ ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោ​យេ​ស​ចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​ ​អាយុ​ជា​ទិព្វ​ ​១​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ការ​ប្រកប​ ​ព្រម​ ​ដោយ​សីល​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពព្រុស​ ​មិន​ ​ពពាល​ ​ជា​សីល​អ្នកជា​ ​ជា​សីល​ ​ដែល​វិញ្ញូ​ជន​សរសើរ​ ​ជា​អប​រាម​ដ្ឋ​សីល​ ​ជា​សីល​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​ ​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សីល​ ​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​ហើយ​ ​លុះ​បែក​ ​ធ្លាយ​រាងកាយ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636850806768090509
ទៅកាន់ទំព័រ៖