ព្រះត្រៃបិដក ភាគ ៣៦

​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​ ​អាយុ​ជា​ទិព្វ​ ​១​ ​ពណ៌​ ​សម្បុរ​ជា​ទិព្វ​ ​១​ ​សេចក្តី​សុខ​ជា​ទិព្វ​ ​១​ ​យស​ជា​ទិព្វ​ ​១​ ​អធិបតី​ជា​ទិព្វ​ ​១​ ​រូប​ជា​ទិព្វ​ ​១​ ​សំឡេង​ជា​ទិព្វ​ ​១​ ​ក្លិន​ជា​ទិព្វ​ ​១​ ​រស​ជា​ទិព្វ​ ​១​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​ ​បេ​។​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​លែង​ ​វិល​មកកាន់​ភព​ថ្មីទៀត​ ​ជា​ការ​ប្រពៃ​ពិត​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​ ​អាយុ​ ​ជា​ទិព្វ​ ​១​។​ ​បេ​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636850806953451111
ទៅកាន់ទំព័រ៖