ព្រះត្រៃបិដក ភាគ ៣៦

​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ប្រកប​ ​ព្រមដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ ​ត្រាស់​ល្អ​ហើយ​។​ ​បេ​។​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ដោយខ្លួនឯង​ ​ប្រពៃ​ពិត​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​អាយុ​ជា​ទិព្វ​ ​១​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​បពិត្រ​ ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​ការ​ប្រកប​ព្រមដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ ​ថា​ ​ព្រះសង្ឃ​ជា​សាវក​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លោក​ប្រតិបត្តិ​ល្អ​ហើយ​។​ ​បេ​។​ ​លោក​ជា​ ​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​ ​ប្រពៃ​ពិត​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និរទុក្ខ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះហេតុតែ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងនោះ​ ​រមែង​បាន​នូវ​របស់​ជា​ទិព្វ​ដទៃ​ ​ដោយ​ឋានៈ​ ​ទាំង​ ​១០​ ​យ៉ាង​ ​គឺ​ ​អាយុ​ជា​ទិព្វ​ ​១​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ជា​ទិព្វ​ ​១​។​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636850807180314087
ទៅកាន់ទំព័រ៖