ព្រះត្រៃបិដក ភាគ ៣៦
បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់។ បេ។ ជាសីល ប្រព្រឹត្តទៅ ដើម្បីសមាធិ ប្រពៃពិត ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រមដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១ ពណ៌សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ យសជាទិព្វ ១ អធិបតីជាទិព្វ ១ រូបជាទិព្វ ១ សំឡេងជាទិព្វ ១ ក្លិនជាទិព្វ ១ រសជាទិព្វ ១ ផោដ្ឋព្វៈជាទិព្វ ១។
[១៧៨] គ្រានោះឯង ចន្ទនទេវបុត្ត។ បេ។ គ្រានោះឯង សុយាមទេវបុត្ត។ គ្រានោះឯង សន្តុសិតទេវបុត្ត។ គ្រានោះឯង សុនិមិត្តទេវបុត្ត។ គ្រានោះឯង វសវត្តិទេវបុត្ត។ (បេយ្យាលទាំង ៥ នេះ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចជារឿង សក្កទេវានមិន្ទផងចុះ) ។
ចប់ មោគ្គល្លានសំយុត្ត ។
ID: 636850807444629205
ទៅកាន់ទំព័រ៖