ព្រះត្រៃបិដក ភាគ ៣៦

​ចិត្ត​គហបតិ​បុច្ឆា​សំយុត្ត​


 [​១៧៩​]​ ​សម័យមួយ​ ​ភិក្ខុ​ជា​ថេរៈ​ច្រើន​រូប​ ​គង់នៅ​ក្នុង​វត្ត​អម្ពា​ដក​វន​ ​នាដងព្រៃ​ ​មច្ឆិ​កា​។​ ​សម័យ​នោះ​ឯង​ ​កាលដែល​ភិក្ខុ​ ​ជា​ថេរៈ​ច្រើន​រូប​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​នៃ​ភត្ត​ ​បាន​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សម្រាប់​អង្គុយ​ ​ក៏​មាន​អន្តរា​ ​កថា​ ​នេះ​កើតឡើង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំងនេះ​ ​គឺ​សញ្ញោជនៈ​ក្តី​ ​សញ្ញោ​ជ​និ​យ​ធម៌​ក្តី​(​១​)​ ​មាន​អត្ថ​ផ្សេងគ្នា​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ ​ឬ​មាន​អត្ថ​ដូចគ្នា​(​២​)​ ​ផ្សេងគ្នា​តែ​ព្យញ្ជនៈ​(​៣​)​ ​។​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំងនេះ​ ​គឺ​សញ្ញោជនៈ​ក្តី​ ​សញ្ញោ​ជ​និ​យ​ធម៌​ក្តី​ ​មាន​អត្ថ​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​។​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំងនេះ​ ​គឺ​សញ្ញោជនៈ​ក្តី​ ​សញ្ញោ​ជ​និ​យ​ធម៌​ក្តី​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេងគ្នា​តែ​ព្យញ្ជនៈ​។​
​(​១​)​ ​ធម៌​ជាហេតុ​នៃ​សញ្ញោជនៈ​។​ ​(​២​)​ ​រូប​សេចក្តី​។​ ​(​៣​)​ ​ជា​ឈ្មោះ​ ​ឬ​តួអក្សរ​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636850808253935495
ទៅកាន់ទំព័រ៖