ព្រះត្រៃបិដក ភាគ ៣៦
[១៨១] គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ទូលសួរទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបានឮដំណឹង ដូច្នេះថា កាលដែលភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ
ID: 636850808627546864
ទៅកាន់ទំព័រ៖