ព្រះត្រៃបិដក ភាគ ៣៦

ធម៌​ទាំងនេះ​ ​គឺ​សញ្ញោជនៈ​ក្តី​ ​សញ្ញោ​ជ​និ​យ​ធម៌​ក្តី​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេងគ្នា​តែ​ព្យញ្ជនៈ​។​ ​អើ​ ​គហបតី​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ធម៌​ទាំងនេះ​ ​គឺ​សញ្ញោជនៈ​ក្តី​ ​សញ្ញោ​ជ​និ​យ​ធម៌​ក្តី​ ​មាន​អត្ថ​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ខ្ញុំ​ព្រះករុណា​ ​នឹង​ធ្វើ​នូវ​សេចក្តី​ឧបមា​។​ ​ព្រោះថា​ ​វិញ្ញូ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តែង​ដឹង​ច្បាស់​ ​នូវ​អត្ថ​នៃ​ភាសិត​ ​ដោយ​សេចក្តី​ឧបមា​។​
 [​១៨២​]​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ដូច​គោ​ខ្មៅ​ ​និង​គោស​ ​ដែលគេ​ទឹម​ដោយ​ខ្សែទាម​ ​ឬ​ខ្សែ​បរ​តែមួយ​។​ ​បុគ្គល​ណា​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​គោ​ខ្មៅ​ ​ជា​សញ្ញោជនៈ​(​១​)​ ​របស់​គោស​ ​គោស​ ​ជា​សញ្ញោជនៈ​ ​របស់​គោ​ខ្មៅ​។​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​និយាយ​ត្រូវ​ដែរ​ឬ​។​ ​ពាក្យ​នោះ​ ​មិនមែន​ត្រូវ​ទេ​ ​គហបតី​។​ ​ម្នាល​គហបតី​ ​គោ​ខ្មៅ​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​គោស​ទេ​ ​គោស​ ​ក៏​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​គោ​ខ្មៅ​ដែរ​ ​គោ​ទាំងនោះ​ ​គេ​ទឹម​ដោយ​ខ្សែទាម​ ​ឬ​ខ្សែ​បរ​តែមួយ​ឯណា​ ​ខ្សែទាម​ ​ឬ​ខ្សែ​បរ​នោះ​ ​ជា​សញ្ញោជនៈ​ ​ក្នុង​ការ​ទឹម​នោះ​ ​យ៉ាងណាមិញ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​
​(​១​)​ ​ជា​គ្រឿង​ទឹម​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636850808951395387
ទៅកាន់ទំព័រ៖