ព្រះត្រៃបិដក ភាគ ៣៦

​ភ្នែក​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​រូប​ទេ​ ​រូប​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​ភ្នែក​ទេ​ ​សេចក្តី​ត្រេកត្រអាល​ ​ឯណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ភ្នែក​ ​និង​រូប​ទាំងពីរ​នោះ​ ​ក្នុង​ចក្ខុសម្ផស្ស​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ជា​សញ្ញោជនៈ​ ​ក្នុង​ចក្ខុសម្ផស្ស​នោះ​។​ ​ត្រចៀក​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​សំឡេង​ទេ​។​ ​ច្រមុះ​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​ក្លិន​ទេ​។​ ​អណ្តាត​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​រស​ទេ​។​ ​កាយ​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​ផោដ្ឋព្វៈ​ទេ​ ​ផោដ្ឋព្វៈ​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​កាយ​ទេ​ ​សេចក្តី​ត្រេកត្រអាល​ឯណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​កាយ​ ​និង​ផោដ្ឋព្វៈ​ទាំងពីរ​នោះ​ ​ក្នុង​កាយសម្ផស្ស​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ជា​សញ្ញោជនៈ​ ​ក្នុង​កាយសម្ផស្ស​នោះ​។​ ​ចិត្ត​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​ធម្មារម្មណ៍​ទេ​ ​ធម្មារម្មណ៍​ ​មិនមែន​ជា​សញ្ញោជនៈ​ ​របស់​ចិត្ត​ទេ​ ​សេចក្តី​ត្រេកត្រអាល​ឯណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ចិត្ត​ ​និង​ធម្មារម្មណ៍​ទាំងពីរ​នោះ​ ​ក្នុង​មនោ​សម្ផស្ស​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ជា​សញ្ញោជនៈ​ ​ក្នុង​មនោ​សម្ផស្ស​នោះ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​គហបតី​ ​អ្នក​ហៅ​ពេញជា​មានលាភ​ ​ម្នាល​គហបតី​ ​អត្តភាព​ ​ជា​មនុស្ស​ ​ពេញ​ហៅថា​ ​អ្នក​បាន​ដោយ​ល្អ​ ​ព្រោះថា​ ​អ្នកមាន​បញ្ញាចក្ខុ​ ​លុះ​ក្នុង​ពុទ្ធវចនៈ​ ​ដ៏​ជ្រៅ​។​ ​ចប់​ ​សូត្រ​ ​ទី១​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636850809399110995
ទៅកាន់ទំព័រ៖