ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៨៣​]​ ​សម័យមួយ​ ​ភិក្ខុ​ជា​ថេរៈ​ច្រើន​រូប​ ​គង់នៅ​ក្នុង​វត្ត​អម្ពា​ដក​វន​ ​នា​ដង​ព្រៃ​មច្ឆិ​កា​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ជា​ថេរៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​និមន្ត​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ទាំងឡាយ​ ​ទទួល​ភត្ត​ ​របស់ខ្ញុំ​ព្រះករុណា​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក៏​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ដឹង​ច្បាស់​ថា​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ធ្វើ​ប្រទក្សិណ​រួចហើយ​ ​ក៏​ចៀសចេញ​ទៅ​ ​។​
 [​១៨៤​]​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ទើប​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ផ្ទះ​ ​នៃ​ចិត្ត​គហបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ជា​ថេរៈ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636850809655885681
ទៅកាន់ទំព័រ៖