ព្រះត្រៃបិដក ភាគ ៣៦
កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ។ បេ។ ជាអ្នកពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤ រាគានុស័យក្នុងកាយក្តី ក្នុងសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញ។
[២០] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មនចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន គ្រប់ឥរិយាបថ យ៉ាងនេះហើយ ទុក្ខវេទនាកើតឡើង ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា ទុក្ខវេទនានេះ កើតឡើងដល់អាត្មាអញ ទុក្ខវេទនានោះឯង អាស្រ័យនូវ (បច្ច័យ) មិនមែនមិនអាស្រ័យ (បច្ច័យ) ទេ ចុះអាស្រ័យ (បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះសោត ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង បើដូច្នោះ ទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ) ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យ ពិចារណាឃើញ នូវការប្រាសចាកតម្រេក
ID: 636850416886690569
ទៅកាន់ទំព័រ៖