ព្រះត្រៃបិដក ភាគ ៣៦

​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ទូល​សួរ​ទៅ​នឹង​ព្រះ​ថេរៈ​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​សេចក្តី​ផ្សេងគ្នា​ ​នៃ​ធាតុ​ ​សេចក្តី​ផ្សេងគ្នា​ ​នៃ​ធាតុ​ ​ដូច្នេះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពោល​ហើយ​ ​ដោយហេតុ​ដូចម្តេច​ហ្ន៎​ ​។​
 ​[​១៨៥​]​ ​កាលបើ​ចិត្ត​គហបតី​ ​ពោល​យ៉ាងនេះ​ ​ព្រះ​ថេរៈ​ដ៏​មាន​អាយុ​ក៏​ស្ងៀម​។​ ​ចិត្ត​គហបតី​ ​ពោល​សួរ​ទៅ​នឹង​ព្រះ​ថេរៈ​ ​ដ៏​មាន​អាយុ​ ​ជាគម្រប់​ ​២​ ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​ដូច្នេះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ហើយ​ ​ដោយហេតុ​ដូចម្តេច​ហ្ន៎​ ​។​ ​ព្រះ​ថេរៈ​ដ៏​មាន​អាយុ​ ​ក៏​ស្ងៀម​ ​ជាគម្រប់​ ​២​ ​ដង​ទៀត​។​ ​ចិត្ត​គហបតី​ ​ពោល​សួរ​ទៅ​នឹង​ព្រះ​ថេរៈ​ដ៏​មាន​អាយុ​ ​ជាគម្រប់​ ​៣​ ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​ដូច្នេះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​សេចក្តី​ផ្សេងគ្នា​នៃ​ធាតុ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពោល​ហើយ​ ​មាន​ប៉ុន្មាន​ហ្ន៎​ ​។​ ​ព្រះ​ថេរៈ​ដ៏​មាន​អាយុ​ ​ក៏​ស្ងៀម​ ​ជាគម្រប់​ ​៣​ ​ដង​ទៀត​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636850809871147994
ទៅកាន់ទំព័រ៖