ព្រះត្រៃបិដក ភាគ ៣៦
[១៨៧] គ្រានោះ ចិត្តគហបតី ត្រេកអរអនុមោទនា នឹងភាសិត របស់ព្រះឥសិទត្ត ដ៏មានអាយុហើយ ក៏ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ឧត្តម ដោយដៃនៃខ្លួន។ លុះពួកភិក្ខុជាថេរៈឆាន់រួច លែងលូកព្រះហស្ត ទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចៀសចេញទៅ។ លំដាប់នោះ ព្រះថេរៈដ៏មានអាយុ ពោលទៅនឹងព្រះឥសិទត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ឥសិទត្ត ប្រស្នានុ៎ះ ប្រាកដដល់លោក ដោយប្រពៃហើយ ប្រស្នានុ៎ះ មិនប្រាកដដល់ខ្ញុំទេ ម្នាលអាវុសោឥសិទត្ត បើដូច្នោះ កាលណាបើមានប្រស្នា មានសភាពដូច្នេះ មកដល់ដោយប្រការដទៃ លោកគប្បីទទួលសំដែងប្រស្នានោះ ។ ចប់សូត្រទី ២ ។
[១៨៨] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ
ID: 636850810317403518
ទៅកាន់ទំព័រ៖