ព្រះត្រៃបិដក ភាគ ៣៦
[១៩១] សម័យនោះឯង ព្រះឥសិទត្តដ៏មានអាយុ ជាភិក្ខុថ្មីជាងគេ ក្នុងភិក្ខុសង្ឃនោះ។ គ្រានោះ ព្រះឥសិទត្តដ៏មានអាយុ ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា សូមដោះស្រាយប្រស្នានុ៎ះ ដល់ចិត្តគហបតី។ ម្នាលអាវុសោ ឥសិទត្ត ចូរលោកដោះស្រាយប្រស្នានុ៎ះ ដល់ចិត្តគហបតីចុះ។ (ព្រះឥសិទត្ត សួរទៅចិត្តគហបតី) ថា ម្នាលគហបតី អ្នកសួរយ៉ាងនេះថា បពិត្រព្រះថេរៈ ដ៏ចំរើន ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ តែងកើតឡើងក្នុងលោកថា លោកទៀង ដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី។ បេ។ បពិត្រព្រះថេរៈដ៏ចំរើន កាលបើអ្វីមាន ទើបទិដ្ឋិទាំងនេះ ក៏មានដែរ កាលបើអ្វីមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ ដូច្នេះឬ។ ករុណា លោកម្ចាស់។ ម្នាលគហបតី ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ រមែងកើតឡើង ក្នុងលោកថា លោកទៀង ដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ
ID: 636850811201454083
ទៅកាន់ទំព័រ៖