ព្រះត្រៃបិដក ភាគ ៣៦

​សរីរៈ​ដទៃ​ដូច្នេះ​ក្តី​ ​សត្វ​កើត​ទៀត​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ដូច្នេះ​ក្តី​ ​សត្វ​មិនកើត​ទៀត​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ដូច្នេះ​ក្តី​ ​សត្វ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ដូច្នេះ​ក្តី​ ​សត្វ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ដូច្នេះ​ ​ក្តី​។​ ​(​ទិដ្ឋិ​ទាំង​ ​៦២​ ​បាន​ពោល​ក្នុង​ព្រហ្ម​ជាល​សូត្រ​រួចហើយ​)​។​ ​ម្នាល​គហបតី​ ​កាល​បើ​សក្កា​យ​ទិដ្ឋិ​មាន​ ​ទិដ្ឋិ​ទាំងនេះ​ ​ក៏មានដែរ​ ​កាល​បើ​សក្កា​យ​ទិដ្ឋិ​មិន​មាន​ ​ទិដ្ឋិ​ទាំងនេះ​ ​ក៏​មិន​មាន​ដែរ​។​
 ​[​១៩២​]​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​សក្កា​យ​ទិដ្ឋិ​កើតមាន​ ​តើ​ដោយ​ប្រការ​ ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​បុថុជ្ជន​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ ​ក្នុង​អរិយធម៌​ ​មិនបាន​សិក្សា​ ​ក្នុង​អរិយធម៌​ ​មិនបាន​ឃើញ​ពួកសប្បុរស​ ​មិន​ឈ្លាសវៃ​ ​ក្នុង​សប្បុរិសធម៌​ ​មិនបាន​សិក្សា​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​រូប​ ​ថា​ជា​ខ្លួន​ ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​នូវ​រូប​ក្នុង​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ក្នុង​រូប​ខ្លះ​។​ ​ឃើញ​នូវ​វេទនា​ ​ថា​ជា​ខ្លួន​។​ ​បេ​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​នូវ​វិញ្ញាណ​ក្នុង​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​ម្នាល​គហបតី​ ​សក្កា​យ​ទិដ្ឋិ​ ​កើតមាន​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636850811431137220
ទៅកាន់ទំព័រ៖