ព្រះត្រៃបិដក ភាគ ៣៦

 ​[​១៩៤​]​ ​លុះ​ចិត្ត​គហបតី​ ​សួរ​យ៉ាងនេះ​ហើយ​ ​ព្រះ​ឥសិ​ទត្ត​ដ៏​មាន​អាយុ​ ​នៅ​ស្ងៀម​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​លោកម្ចាស់​ ​ជា​ឥសិ​ទត្ត​របស់​យើង​ឬ​។​ ​អើ​ ​គហបតី​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​សូម​ព្រះ​ឥសិ​ទត្ត​ជា​ម្ចាស់​ ​ត្រេកអរ​ ​នឹង​វត្ត​អម្ពា​ដក​វន​ ​ជាទី​សប្បាយ​ ​នា​ដង​ព្រៃ​មច្ឆិ​កា​ចុះ​ ​ខ្ញុំ​ព្រះករុណា​ ​នឹង​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនា​សេ​នៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដល់​ព្រះ​ឥសិ​ទត្ត​ ​ជា​ម្ចាស់​។​ ​ម្នាល​គហបតី​ ​អ្នកពោល​ពាក្យ​ល្អ​ហើយ​។​
 [​១៩៥​]​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ត្រេកអរ​អនុមោទនា​នឹង​ភាសិត​ ​របស់​ព្រះ​ឥសិ​ទត្ត​ ​ដ៏​មាន​អាយុ​ហើយ​ ​ក៏​ញុំាង​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឧត្តម​ ​ដោយដៃ​ខ្លួនឯង​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​លុះ​ឆាន់​រួច​ ​លែង​លូកដៃ​ ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ចេញទៅ​។​ ​គ្រានោះ​ ​ព្រះ​ថេរៈ​ដ៏​មាន​អាយុ​ ​ពោល​ទៅ​នឹង​ព្រះ​ឥសិ​ទត្ត​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ឥសិ​ទត្ត​ ​ប្រស្នា​នុ៎ះ​ ​ប្រាកដ​ដល់​លោក​ប្រពៃ​ហើយ​ ​ប្រស្នា​នុ៎ះ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636850811860031751
ទៅកាន់ទំព័រ៖