ព្រះត្រៃបិដក ភាគ ៣៦

​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​រលត់​ ​ពិចារណា​ឃើញ​ ​នូវ​ការ​លះបង់​ចោល​ ​ជាប្រក្រតី​ ​ក្នុង​កាយ​ផង​ ​ក្នុង​ទុក្ខវេទនា​ផង​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​មិន​ទៀង​។​បេ​។​ ​ពិចារណា​ឃើញ​ ​នូវ​ការ​លះបង់​ចោល​ ​ជាប្រក្រតី​ ​ក្នុង​កាយ​ផង​ ​ក្នុង​ទុក្ខវេទនា​ផង​ ​បដិ​ឃានុ​ស័យ​ក្នុង​កាយ​ក្តី​ ​ក្នុង​ទុក្ខវេទនា​ក្តី​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​
 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​គ្រប់​ឥរិយាបថ​ ​យ៉ាងនេះ​ហើយ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​អ​ទុ​ក្ខម​សុខវេទនា​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​អាស្រ័យ​ ​(​បច្ច័យ​)​ ​មិនមែន​មិន​អាស្រ័យ​ ​(​បច្ច័យ​)​ ​ទេ​ ​ចុះ​អាស្រ័យ​ ​(​បច្ច័យ​)​ ​អ្វី​ ​អាស្រ័យ​នូវ​កាយ​នេះឯង​ ​ឯ​កាយ​នេះ​ ​ជា​របស់​មិន​ទៀង​ ​បច្ច័យ​តាក់តែង​ឡើង​ ​អាស្រ័យ​ ​(​បច្ច័យ​)​ ​ទើប​កើតឡើង​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​កាយ​ជា​របស់​មិន​ទៀង​ ​បច្ច័យ​តាក់តែង​ឡើង​ ​អាស្រ័យ​ ​(​បច្ច័យ​)​ ​ទើប​កើតឡើង​ ​នឹង​មាន​សេចក្តី​ទៀងទាត់​មក​អំពី​ណា​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​មិន​ទៀង​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​សាបសូន្យ​ ​ពិចារណា​ឃើញ​ ​នូវ​ការប្រាសចាក​តម្រេក​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636850417093692408
ទៅកាន់ទំព័រ៖