ព្រះត្រៃបិដក ភាគ ៣៦

​មិន​ប្រាកដ​ ​ដល់​យើង​ឡើយ​ ​ម្នាល​អាវុសោ​ឥសិ​ទត្ត​ ​បើ​ដូច្នោះ​ ​កាលណាបើ​មាន​ប្រស្នា​ ​មាន​សភាព​ដូច្នេះ​ ​មាន​មក​ដោយ​ប្រការ​ដទៃ​ ​លោក​គប្បី​ទទួល​សំដែង​ប្រស្នា​នោះ​។​ ​គ្រានោះ​ ​ព្រះ​ឥសិ​ទត្ត​ ​ដ៏​មាន​អាយុ​ ​រៀបចំ​ទុកដាក់​សេនាសនៈ​ហើយ​ ​ក៏​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ចេញទៅ​អំពី​ដង​ព្រៃ​មច្ឆិ​កា​ ​ព្រោះថា​ ​លោក​ចេញទៅ​អំពី​ដង​ព្រៃ​មច្ឆិ​កា​ ​ចេញទៅ​តែម្តង​ ​មិនបាន​ត្រឡប់​មក​ទៀត​ឡើយ​។​ ​ចប់​ ​សូត្រ​ទី​ ​៣​។​
 [​១៩៦​]​ ​សម័យមួយ​ ​ភិក្ខុ​ជា​ថេរៈ​ច្រើន​រូប​ ​គង់នៅ​វត្ត​អម្ពា​ដក​វន​ ​នាដងព្រៃ​ ​មច្ឆិ​កា​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ជា​ថេរៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​និមន្ត​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ទាំងឡាយ​ ​ទទួល​ភត្ត​ ​ព្ធដ៏​ក្រោលគោ​ ​របស់ខ្ញុំ​ព្រះករុណា​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក៏​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ចិត្ត​គហបតី​ ​ដឹង​ច្បាស់​ថា​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ចេញទៅ​ ​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636850812055222916
ទៅកាន់ទំព័រ៖