ព្រះត្រៃបិដក ភាគ ៣៦
[១៩៧] លុះរាត្រីនោះកន្លងទៅហើយ ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ក្រោលគោ របស់ចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយសប្បិបាយាស (បាយាសលាយទឹកដោះរាវ) ដ៏ឧត្តម ដោយដៃខ្លួនឯង។ ពួកភិក្ខុជាថេរៈ លុះឆាន់រួច លែងលូកដៃទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចេញទៅ។ ចិត្តគហបតី ពោលថា សូមព្រះករុណាទាំងឡាយ ឲ្យទាននូវភត្ត ដែលសល់ ហើយក៏ដើរតាមក្រោយ ៗ ពួកភិក្ខុជាថេរៈ។ សម័យនោះឯង សេចក្តីក្តៅ
(១) ខ្លាំង ក៏កើតមាន។ ភិក្ខុជាថេរៈទាំងនោះ ទើបតែនឹងឆាន់ភោជនរួច ខំប្រឹងដើរទៅ មានកាយលំបាកពេកណាស់។
(១) ខាងក្រោមក្តៅដោយដីខ្សាច់ ខាងលើក្តៅដោយកំដៅព្រះអាទិត្យ។
ID: 636850812353699988
ទៅកាន់ទំព័រ៖