ព្រះត្រៃបិដក ភាគ ៣៦
[១៩៩] គ្រានោះ ចិត្តគហបតីមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុឯណា ថ្មីជាងគេបង្អស់ ក្នុងភិក្ខុសង្ឃនេះ អានុភាពនៃឫទ្ធិមានសភាពដូច្នេះ នេះជារបស់ភិក្ខុនោះ។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ បានទៅដល់អារាមហើយ ក៏ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ប៉ុណ្ណេះល្មមហើយឬនៅ ព្រះថេរៈក៏ពោលថា ម្នាលអាវុសោមហកៈ ប៉ុណ្ណេះល្មមហើយ ម្នាលអាវុសោមហកៈ ធ្វើប៉ុណ្ណេះចុះ ម្នាលអាវុសោមហកៈ បូជាប៉ុណ្ណេះហើយ។ គ្រានោះ ពួកភិក្ខុជាថេរៈ ក៏បានទៅដល់វត្តរៀងខ្លួន ឯព្រះមហកៈដ៏មានអាយុ ក៏បានទៅដល់វត្តរបស់ខ្លួនដែរ។ លំដាប់នោះ ចិត្តគហបតី ចូលទៅរកព្រះមហកៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហកៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលទៅនឹងព្រះមហកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះមហកៈជាម្ចាស់ សំដែងនូវឥទ្ធិបាដិហារ្យ ជាធម៌របស់មនុស្ស ដ៏លើសលុប ដល់ខ្ញុំព្រះករុណា ឲ្យទាន។ ម្នាលគហបតី បើដូច្នោះ ចូរអ្នក
ID: 636850812791625035
ទៅកាន់ទំព័រ៖