ព្រះត្រៃបិដក ភាគ ៣៦

​ក្រាល​សំពត់​ឧត្តរាសង្គៈ​ ​គ្រប​លើ​បាច់​ស្មៅ​ ​ឰដ៏​របៀង​។​ ​ចិត្ត​គហបតី​ ​ទទួលពាក្យ​របស់​ព្រះ​មហ​កៈ​ដ៏​មាន​អាយុ​ថា​ ​ព្រះករុណា​ ​លោកម្ចាស់​ ​ហើយក៏​ក្រាល​សំពត់​ឧត្តរាសង្គៈ​ ​គ្រប​លើ​បាច់​ស្មៅ​ ​ឰដ៏​របៀង​។​ ​លំដាប់នោះ​ ​ព្រះ​មហ​កៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅកាន់​វិហារ​ ​ចាក់​គន្លឹះទ្វារ​ហើយ​ ​ក៏​តាក់តែង​ ​នូវ​ឥទ្ធា​ភិ​សង្ខារ​ ​មាន​សភាព​ដូច្នោះ​ ​បណ្តាល​ឲ្យ​មាន​អណ្តាត​ភ្លើង​ ​ចេញទៅ​តាម​ប្រហោង​ ​កូន​សោរ​ផង​ ​តាមចន្លោះ​ទ្វារ​ផង​ ​ឆេះ​នូវ​ស្មៅ​ទាំងឡាយ​ ​តែ​មិន​ឆេះ​សំពត់​ឧត្តរាសង្គៈ​ឡើយ​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​បោកសំពត់​ឧត្តរាសង្គៈ​ ​ទៅជា​តក់ស្លុត​ព្រឺរោម​ ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លំដាប់នោះ​ ​ព្រះ​មហ​កៈ​ដ៏​មាន​អាយុ​ ​ចេញ​អំពី​វិហារ​ហើយ​ ​ពោល​ទៅ​នឹង​ចិត្ត​គហបតី​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​ប៉ុណ្ណេះ​ល្មម​ហើយ​ឬនៅ​។​ ​បពិត្រ​ព្រះ​មហ​កៈ​ ​ដ៏​ចំរើន​ ​ប៉ុណ្ណេះ​ល្មម​ហើយ​ ​បពិត្រ​ព្រះ​មហ​កៈ​ដ៏​ចំរើន​ ​ធ្វើ​ប៉ុណ្ណេះ​ចុះ​ ​បពិត្រ​ព្រះ​មហ​កៈ​ដ៏​ចំរើន​ ​បូជា​ប៉ុណ្ណេះ​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​មហ​កៈ​ជា​ម្ចាស់​ ​ត្រេកអរ​ ​ចំពោះ​វត្ត​អម្ពា​ដក​វន​ ​ជាទី​សប្បាយ​ ​នា​ដង​ព្រៃ​មច្ឆិ​កា​ចុះ​ ​ខ្ញុំ​ព្រះករុណា​ ​នឹង​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636850813015737854
ទៅកាន់ទំព័រ៖