ព្រះត្រៃបិដក ភាគ ៣៦

 ​[​២០១​]​ ​ម្នាល​គហបតី​ ​ភាសិត​សង្ខេប​នេះ​ ​ត្រូវ​យល់​សេចក្តី​ដោយ​ពិស្តារ​ ​ដូចម្តេច​ទៅ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​នេះ​ប្រាកដជា​ពាក្យ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ហើយ​ឬ​។​ ​ ​អើ​ ​គហបតី​។​ ​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះករុណា​ ​រង់ចាំ​មួយរំពេច​សិន​ ​ទំ​រាំ​ខ្ញុំ​ព្រះករុណា​ ​ពិចារណា​ ​នូវ​អត្ថ​នៃ​ភាសិត​នេះ​។​ ​លំដាប់នោះ​ ​ចិត្ត​គហបតី​ស្ងៀម​តែមួយ​រំពេច​ ​ហើយក៏​ពោលតប​ ​ទៅ​នឹង​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​អវយវៈ​ឥត​ទោស​នេះ​ ​ជា​ឈ្មោះ​ ​របស់​សីល​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​មាន​គ្រឿង​ពាស​មាន​ពណ៌ស​នេះ​ ​ជា​ឈ្មោះ​នៃ​វិមុត្តិ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​មាន​កាំ​តែមួយ​នេះ​ ​ជា​ឈ្មោះ​ ​នៃ​សតិ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​តែង​ប្រព្រឹត្តទៅ​នេះ​ ​ជា​ឈ្មោះ​នៃ​ការ​ឈានទៅមុខ​ ​និង​ថយក្រោយ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​រថ​នេះ​ ​ជា​ឈ្មោះ​ ​នៃ​កាយ​នេះ​ ​ដែល​ប្រកបដោយ​មហាភូតរូប​ ​៤​ ​កើត​ព្រម​អំពី​មាតា​ ​និង​បិតា​ ​មាន​សេចក្តី​ចំរើន​ដោយ​ជាតិ​បាយ​ ​និង​នំ​ ​ជាស​ភាវៈ​មិន​ទៀង​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636850813879897281
ទៅកាន់ទំព័រ៖