ព្រះត្រៃបិដក ភាគ ៣៦
មានការដុសខាត់ បំបាត់ក្លិនអាក្រក់ និងគក់ច្របាច់ បែកធ្លាយខ្ចាត់ខ្ចាយទៅជាធម្មតា។ បពិត្រព្រះករុណាដ៏ចំរើន រាគៈ ជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ ឯសភាវៈមានរាគៈ ជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មិនមានទុក្ខ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មិនដល់នូវសេចក្តីទុក្ខនេះ ជាឈ្មោះ នៃព្រះអរហន្ត។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា ខ្សែនេះ ជាឈ្មោះនៃតណ្ហា ឯតណ្ហានោះឯង ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ ព្រោះហេតុនោះ ភិក្ខុជាព្រះខីណាស្រព ទើបហៅថា មានខ្សែដាច់ហើយ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាចំណង ទោសៈជាចំណង មោហៈ ជាចំណង រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមាន
ID: 636850814057247425
ទៅកាន់ទំព័រ៖