ព្រះត្រៃបិដក ភាគ ៣៦

​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ទើប​ហៅថា​ ​មិន​មាន​ចំណង​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ពោល​ហើយ​ដូច្នេះ​ថា​ ​
​រថ​មាន​អវយវៈ​ឥត​ទោស​ ​មាន​គ្រឿង​ពាស​មាន​ពណ៌ស​ ​មាន​កាំ​តែមួយ​ ​តែង​ប្រព្រឹត្តទៅ​ ​អ្នក​ចូរ​មើល​នូវ​រថ​ដែល​ ​មិន​មានទុក្ខ​ ​មិនដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ខ្សែ​ដាច់​ហើយ​ ​មិន​មាន​ចំណង​ ​។​

 ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ដោយសង្ខេប​ ​ខ្ញុំ​អាច​ដឹង​ដោយ​សេចក្តី​ពិស្តារ​បាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតី​ ​អ្នក​ពេញ​ហៅថា​ ​ជា​មានលាភ​ ​ម្នាល​គហបតី​ ​អត្តភាព​ជា​មនុស្ស​ ​ពេញ​ហៅថា​ ​អ្នក​បាន​ដោយ​ប្រពៃ​ ​ព្រោះថា​ ​អ្នកមាន​បញ្ញាចក្ខុ​ ​លុះ​ទៅ​ក្នុង​ពុទ្ធវចនៈ​ ​ដ៏​ជ្រាលជ្រៅ​។​ ​ ​ចប់​សូត្រ​ទី​ ​៥​ ​។​
 [​២០២​]​ ​សម័យមួយ​ ​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​អម្ពា​ដក​វន​ ​នា​ដង​ព្រៃ​មច្ឆិ​កា​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ចូល​ទៅ​រក​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ ​ហើយ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636850814819851043
ទៅកាន់ទំព័រ៖