ព្រះត្រៃបិដក ភាគ ៣៦

​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះករុណា​ ​ដ៏​ចំរើន​ ​សង្ខារ​មាន​ប៉ុន្មាន​ទៅ​ហ្ន៎​។​ ​ម្នាល​គហបតី​ ​សង្ខារ​មាន​ ​៣​ ​គឺ​កាយសង្ខារ​ ​១​ ​វចីសង្ខារ​ ​១​ ​ចិត្តសង្ខារ​ ​១​។​
 ​[​២០៣​]​ ​ចិត្ត​គហបតី​ ​ត្រេកអរ​អនុមោទនា​នឹង​ភាសិត​ ​របស់​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ថា​ ​ប្រពៃ​ហើយ​លោកម្ចាស់​ ​ហើយក៏​សួរ​នូវ​ប្រស្នា​ ​នឹង​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​កាយសង្ខារ​ ​តើ​ដូចម្តេច​ ​វចីសង្ខារ​ ​ដូចម្តេច​ ​ចិត្តសង្ខារ​ ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ខ្យល់​ដង្ហើមចេញ​ចូល​ ​ហៅថា​ ​កាយសង្ខារ​ ​សេចក្តី​ត្រិះរិះ​ ​និង​សេចក្តី​ពិចារណា​ ​ហៅថា​ ​វចីសង្ខារ​ ​សញ្ញា​ ​និង​វេទនា​ ​ហៅថា​ ​ចិត្តសង្ខារ​។​
 ​[​២០៤​]​ ​ចិត្ត​គហបតី​ពោល​ថា​ ​ប្រពៃ​ហើយ​លោកម្ចាស់​ ​ហើយក៏​សួរ​ប្រស្នា​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ខ្យល់​ដង្ហើមចេញ​ ​ចូល​ ​ហៅថា​ ​កាយសង្ខារ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​សេចក្តី​ត្រិះរិះ​ ​និង​សេចក្តី​ពិចារណា​ ​ហៅថា​ ​វចីសង្ខារ​ ​ព្រោះ​ហេតុអ្វី​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636850815066795168
ទៅកាន់ទំព័រ៖