ព្រះត្រៃបិដក ភាគ ៣៦

​(​នៃ​អាសវៈ​ទាំងឡាយ​)​ ​ផង​ ​ភិក្ខុ​ដែល​ជា​អ្នក​មិន​មាន​សេចក្តី​ស្រេកឃ្លាន​ ​(​មិន​មាន​តណ្ហា​)​ ​និពា្វន​ហើយ​ ​ព្រោះ​អស់​ទៅ​ ​នៃ​វេទនា​ទាំងឡាយ​។​ ​ចប់​ ​សូត្រ​ ​ទី១​។​

 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វេទនា​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​
​[​៤​]​ ​បើ​មាន​វេទនា​ណាមួយ​ ​ដែល​អរិយ​សាវក​ ​បាន​សោយ​ហើយ​ ​ទោះជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​ព្រមទាំង​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​អរិយ​សាវក​ ​បានដឹង​ថា​ ​ធម្មជាត​នុ៎ះ​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​វិនាស​ទៅ​ ​ជា​ធម្មតា​ ​បែកធ្លាយ​ទៅ​ ​ជាប្រក្រតី​ ​ច្រើនតែ​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ ​ទើប​នឿយណាយ​ ​ក្នុង​វេទនា​ទាំងនោះ​ ​យ៉ាងនេះ​។​ ​ចប់​ ​សូត្រ​ ​ទី២​។​

 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វេទនា​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636850412102526930
ទៅកាន់ទំព័រ៖