ព្រះត្រៃបិដក ភាគ ៣៦
ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងអទុក្ខមសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។ កាលភិក្ខុនោះ ពិចារណាឃើញ នូវសេចក្តីមិនទៀង។ បេ។ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតីក្នុងកាយផង ក្នុងអទុក្ខមសុខវេទនាផង អវិជ្ជានុស័យក្នុងកាយក្តី ក្នុងអទុក្ខមសុខវេទនាក្តី ភិក្ខុនោះ ក៏លះបង់ចេញបាន។
[២២] ភិក្ខុនោះ សោយនូវសុខវេទនា រមែងដឹងច្បាស់ថា សុខវេទនានោះ មិនទៀងផង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈមិនបានប្រកាន់មាំផង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនត្រេកអរផង ទោះបីសោយទុក្ខវេទនា។បេ។ ទោះបីសោយអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ ជាធម្មជាតិមិនទៀង ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនបានប្រកាន់មាំ ដឹងច្បាស់ថា ជាធម្មជាតិ ដែលអរិយៈ មិនត្រេកអរ។ ភិក្ខុនោះ រមែងសោយសុខវេទនា តែជាអ្នកមិនប្រកបដោយកិលេស ទើបសោយនូវវេទនានោះផង រមែងសោយទុក្ខវេទនា តែជាអ្នកមិនប្រកបដោយកិលេស តែងសោយនូវវេទនានោះផង
ID: 636850417324275597
ទៅកាន់ទំព័រ៖