ព្រះត្រៃបិដក ភាគ ៣៦

បាន​ជា​សញ្ញា​ ​និង​វេទនា​ ​ហៅថា​ចិត្តសង្ខារ​។​ ​ម្នាល​គហបតី​ ​ខ្យល់​ដង្ហើមចេញ​ចូល​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ធម៌​ទាំង​នុ៎ះ​ ​ជាប់​ចំពោះ​ ​ដោយ​កាយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្យល់​ដង្ហើមចេញ​ចូល​ ​ហៅថា​កាយសង្ខារ​។​ ​ម្នាល​គហបតី​ ​បុគ្គល​ត្រិះរិះ​ ​ពិចារណា​ជាមុន​ហើយ​ ​ទើប​បញ្ចេញ​ ​នូវ​វាចា​ជា​ខាងក្រោយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សេចក្តី​ត្រិះរិះ​ ​និង​សេចក្តី​ពិចារណា​ ​ហៅថា​វចីសង្ខារ​។​ ​សញ្ញា​ ​និង​ ​វេទនា​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ធម៌​ទាំង​នុ៎ះឯង​ ​ជាប់​ចំពោះ​ដោយចិត្ត​ ​ព្រោះហេតុនោះ​ ​បាន​ជា​ ​សញ្ញា​ ​និង​វេទនា​ ​ហៅថា​ចិត្តសង្ខារ​។​
 [​២០៥​]​ ​ចិត្ត​គហបតី​ពោល​ថា​ ​ប្រពៃ​ហើយ​។​ ​បេ​។​ ​ក៏​សួរ​នូវ​ប្រស្នា​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​ការ​ចូល​សញ្ញា​វេទយិត​និរោធ​(​១​)​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​ចូល​សញ្ញា​វេទយិត​និរោធ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ចូល​នូវ​សញ្ញា​វេទយិត​និរោធ​ក្តី​ ​ថា​អាត្មាអញ​ ​កំពុង​ចូល​នូវ​សញ្ញា​វេទយិត​និរោធ​ក្តី​ ​ថា​អាត្មាអញ​ ​បាន​ចូល​ហើយ​ ​នូវ​សញ្ញា​វេទយិត​និរោធ​ក្តី​។​ ​ព្រោះថា​ ​ចិត្ត​ឯណា​ ​តែង​បង្អោន​ទៅ​ ​ដើម្បី​ជា​បុគ្គល​មាន​សភាព​(​២​)​ ​ដូច្នោះ​ ​ចិត្ត​នោះ​ឯង​ ​ភិក្ខុ​នោះ​ ​បាន​ចំរើន​ហើយ​ក្នុង​កាលមុន​។​
​(​១​)​ ​សេចក្តី​រលត់​ ​នៃ​សញ្ញា​ ​និង​វេទនា​។​ ​(​២​)​ ​បង្អោន​ទៅ​ដើម្បី​មិន​ឲ្យ​មានចិត្ត​ ​គឺ​មិន​ឲ្យ​មាន​សញ្ញា​ ​និង​វេទនា​នោះ​ឯង​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636850815569633929
ទៅកាន់ទំព័រ៖