ព្រះត្រៃបិដក ភាគ ៣៦

 ​[​២០៦​]​ ​ចិត្ត​គហបតី​ពោល​ថា​ ​ប្រពៃ​ហើយ​។​ ​បេ​។​ ​ក៏​សួរ​នូវ​ប្រស្នា​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ ​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​ធម៌​ណា​រលត់​មុន​ ​កាយសង្ខារ​រលត់​មុន​ ​ឬ​វចីសង្ខារ​ ​ឬក៏​ចិត្តសង្ខារ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​វចីសង្ខារ​រលត់​មុន​ ​ត​អំពី​នោះ​ទៅ​ ​កាយសង្ខារ​ ​ត​អំពី​នោះ​ទៅ​ ​ចិត្តសង្ខារ​។​ ​
 [​២០៧​]​ ​ចិត្ត​គហបតី​ពោល​ថា​ ​ប្រពៃ​ហើយ​។​ ​បេ​។​ ​ក៏​សួរ​នូវ​ប្រស្នា​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ស្លាប់​ហើយ​ ​ធ្វើ​មរណកាល​ហើយ​ ​និង​ភិក្ខុ​ ​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​ភិក្ខុ​ទាំងពីរ​ពួក​នេះ​ ​មានការ​ផ្សេងគ្នា​ ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ឯណា​ ​ដែល​ស្លាប់​ហើយ​ ​ធ្វើ​មរណកាល​ហើយ​ ​កាយសង្ខារ​ ​របស់​ភិក្ខុ​នោះ​រលត់​ហើយ​ ​រម្ងាប់​ហើយ​ ​វចីសង្ខារ​ ​ក៏​រលត់​ហើយ​ ​រម្ងាប់​ហើយ​ ​ចិត្តសង្ខារ​ ​ក៏​រលត់​ហើយ​ ​រម្ងាប់​ហើយ​ ​អាយុ​ក៏​អស់ហើយ​ ​ភ្លើងធាតុ​ ​ក៏​រម្ងាប់​ហើយ​ ​ឥន្រ្ទិយ​ ​ក៏​បែកធ្លាយ​រាត់រាយ​ហើយ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ឯណា​ ​ដែល​បាន​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ហើយ​ ​ឯ​កាយសង្ខារ​ ​របស់​ភិក្ខុ​នោះ​ ​រលត់​ហើយ​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636850815796006876
ទៅកាន់ទំព័រ៖