ព្រះត្រៃបិដក ភាគ ៣៦

 ​[​២១១​]​ ​ចិត្ត​គហបតី​ពោល​ថា​ ​ប្រពៃ​ហើយ​។​ ​បេ​។​ ​ក៏​សួរ​នូវ​ប្រស្នា​តទៅទៀត​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ចេញ​ចាក​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​រួចហើយ​ ​មានចិត្ត​បង្អោន​ទៅ​រក​អ្វី​ ​ទេរ​ទៅ​រក​អ្វី​ ​ជ្រេ​ទៅ​រក​អ្វី​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​ចេញ​ចាក​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​រួចហើយ​ ​មានចិត្ត​បង្អោន​ទៅ​រក​វិវេក​ ​ទេរ​ទៅ​រក​វិវេក​ ​ជ្រេ​ទៅ​រក​វិវេក​។​
 ​[​២១២​]​ ​ចិត្ត​គហបតី​ ​ត្រេកអរ​អនុមោទនា​នឹង​ភាសិត​ ​របស់​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ថា​ ​ប្រពៃ​ហើយ​ ​លោកម្ចាស់​ ​ហើយក៏​សួរ​នូវ​ប្រស្នា​តទៅទៀត​ ​នឹង​ព្រះ​កាម​ភូ​ដ៏​មាន​អាយុ​ថា​ ​ប​ពិត្ត​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​ធម៌​ប៉ុន្មាន​ ​ដែល​មាន​ឧបការៈ​ច្រើន​ ​ដល់​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​។​ ​ម្នាល​គហបតី​ ​ពាក្យ​ឯណា​ ​ដែលគេ​ត្រូវ​សួរ​មុន​ ​ពាក្យ​នោះ​ ​អ្នក​សួរ​ក្រោយ​វិញ​ ​ណ្ហើយចុះ​ ​អាត្មា​ ​នឹង​ដោះស្រាយ​ដល់​អ្នក​។​ ​ម្នាល​គហបតី​ ​ ​ធម៌​ ​២​ ​យ៉ាង​ ​គឺ​សមថ​ ​និង​វិបស្សនា​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​។​ ​ចប់​ ​សូត្រ​ ​ទី​ ​៦​ ​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636850816462214981
ទៅកាន់ទំព័រ៖