ព្រះត្រៃបិដក ភាគ ៣៦

 ​[​២១៤​]​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​មួយទៀត​ ​ធម៌​ទាំងអម្បាល​នេះ​ ​មាន​អត្ថ​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ ​ព្រោះ​អាស្រ័យ​ ​នូវ​បរិយាយ​ឯណា​ ​បរិយាយ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​។​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​២​ ​ក៏​ដូចគ្នា​។​ ​កាន់​ទិសទី​ ​៣​ ​ក៏​ដូចគ្នា​។​ ​កាន់​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​។​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាវៈ​ជាធំ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ប្រព្រឹត្ត​នៅ​ ​គ្រប់​ឥរិយាបថ​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ ​ទិសទី​ ​១​។​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​២​ ​ក៏​ដូចគ្នា​។​ ​កាន់​ទិសទី​ ​៣​ ​ក៏​ដូចគ្នា​។​ ​កាន់​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​។​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាវៈ​ជាធំ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636850841274114141
ទៅកាន់ទំព័រ៖