ព្រះត្រៃបិដក ភាគ ៣៦

​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ប្រព្រឹត្ត​នៅ​ ​គ្រប់​ឥរិយាបថ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​អប្បមា​ណា​ចេ​តោ​វិមុត្តិ​។​ ​
 ​[​២១៥​]​ ​ប​ពិត្ត​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រព្រឹត្ត​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ ​សមាបត្តិ​ ​ដោយ​ប្រការ​ទាំងពួង​ ​បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​តិចតួច​មិន​មាន​ ​ប្រព្រឹត្ត​នៅ​ ​គ្រប់​ឥរិយាបថ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​។​
 ​[​២១៦​]​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចុះ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​ពិចារណា​ ​ដូច្នេះ​ថា​ ​ធម្មជាត​នេះ​ ​សូន្យ​ចាក​ខ្លួន​ ​ឬចា​ក​វត្ថុជា​របស់​ខ្លួន​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636850841523998433
ទៅកាន់ទំព័រ៖