ព្រះត្រៃបិដក ភាគ ៣៦
[២១៧] បពិត្រព្រះករុណាដ៏ចំរើន ចុះអនិមិត្តាចេតោវិមុត្តិ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុក្នុងសាសនានេះ បានដល់នូវចេតោសមាធិមិនមាននិមិត្ត ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ។ បពិត្រព្រះករុណា ដ៏ចំរើន នេះហៅថា អនិមិត្តាចេតោវិមុត្តិ។ បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ព្រោះអាស្រ័យនូវបរិយាយឯណា គឺបរិយាយនេះឯង។
[២១៨] បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាគ្រឿងធ្វើនូវប្រមាណ ទោសៈជាគ្រឿងធ្វើនូវប្រមាណ មោហៈជាគ្រឿងធ្វើនូវប្រមាណ ឯសភាវៈមានរាគៈ ជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទី
ID: 636850841741490873
ទៅកាន់ទំព័រ៖