ព្រះត្រៃបិដក ភាគ ៣៦
នៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អប្បមាណាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេតោវិមុត្តិ ប្រាកដជាប្រសើរជាងអប្បមាណាចេតោវិមុត្តិនោះ។ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាកង្វល់ ទោសៈជាកង្វល់ មោហៈជាកង្វល់ រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អាកិញ្ចញ្ញាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេតោវិមុត្តិ ប្រាកដជាប្រសើរជាង អាកិញ្ចញ្ញាចេតោវិមុត្តិទាំងនោះ។ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យ ចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន រាគៈជាគ្រឿងធ្វើនូវនិមិត្ត ទោសៈ
ID: 636850841932351790
ទៅកាន់ទំព័រ៖