ព្រះត្រៃបិដក ភាគ ៣៦
ជាគ្រឿងធ្វើនូវនិមិត្ត មោហៈជាគ្រឿងធ្វើនូវនិមិត្ត រាគៈជាដើមនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានគាស់រំលើងឫសគល់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាវៈមិនកើតឡើងតទៅ។ បពិត្រព្រះករុណាដ៏ចំរើន អនិមិត្តាចេតោវិមុត្តិទាំងឡាយ មានកំណត់ត្រឹមណា អកុប្បាចេត្តោវិមុត្តិ ប្រាកដជាប្រសើរជាងអនិមិត្តាចេតោវិមុត្តិទាំងនោះ។ ព្រោះថា អកុប្បាចេតោវិមុត្តិនោះ សូន្យចាករាគៈ សូន្យចាកទោសៈ សូន្យចាកមោហៈ។ បពិត្រព្រះករុណាដ៏ចំរើន ធម៌ទាំងអម្បាលនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ ព្រោះអាស្រ័យនូវបរិយាយឯណា គឺបរិយាយនេះឯង។ ម្នាលគហបតី អ្នកពេញហៅថាមានលាភ ម្នាលគហបតី អត្តភាពជាមនុស្ស ពេញហៅថា អ្នកបានដោយប្រពៃហើយ ព្រោះអ្នកមានបញ្ញាចក្ខុ លុះទៅក្នុងពុទ្ធវចនៈ ដ៏ជ្រាលជ្រៅ។ ចប់ សូត្រ ទី ៧។
ID: 636850842142713822
ទៅកាន់ទំព័រ៖