ព្រះត្រៃបិដក ភាគ ៣៦

 ​[​២១៩​]​ ​សម័យ​នោះ​ឯង​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​បាន​ទៅដល់​ដង​ព្រៃ​មច្ឆិ​កា​ ​ជាមួយនឹង​និគ្រន្ថ​ ​ជា​បរិស័ទ​ដ៏​ច្រើន​។​ ​ចិត្ត​គហបតី​ ​ឮដំណឹង​ថា​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​មកដល់​ដង​ព្រៃ​មច្ឆិ​កា​ ​ជាមួយនឹង​និគ្រន្ថ​ ​ជា​បរិស័ទ​ដ៏​ច្រើន​។​ ​គ្រានោះ​ ​ចិត្ត​គហបតី​ ​ព្រមទាំង​ពួក​ឧបាសក​ជាច្រើន​ ​ចូល​ទៅ​រក​និគ្គណ្ឋ​នាដ​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​នូវ​សេចក្តី​រីករាយ​ ​ជាមួយនឹង​និគ្គណ្ឋ​នាដ​បុត្ត​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​ក៏​សួរ​ទៅ​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អ្នកជឿ​ពាក្យ​សមណគោតម​ថា​ ​សមាធិ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ក៏​មាន​ ​សេចក្តី​រលត់​នៃ​វិតក្កៈ​ ​និង​វិចារៈ​ក៏​មាន​ឬ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មិន​ប្រព្រឹត្តទៅ​ ​ដោយ​សេចក្តី​ជឿ​ពាក្យ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ហេតុនេះ​ថា​ ​សមាធិ​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ក៏​មាន​ ​សេចក្តី​រលត់​នៃ​វិតក្កៈ​ ​និង​វិចារៈ​ក៏​មាន​ ​ដូច្នេះ​ទេ​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636850842335804866
ទៅកាន់ទំព័រ៖