ព្រះត្រៃបិដក ភាគ ៣៦
[២២០] កាលបើចិត្តគហបតី ពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើលបរិស័ទរបស់ខ្លួន ហើយពោលទៅ ដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សមិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមិនមានកិច្ចកល បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់នូវខ្យល់ ថាជារបស់គួរបៀតបៀនបាន ដោយអណ្តាតភ្លើង បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់ នូវខ្សែនៃគង្គា ថាជារបស់គួរឃាត់ ដោយក្តាប់ដៃនៃខ្លួនបានដែរ។ បពិត្រលោកដ៏ចំរើន ចុះលោកសម្គាល់ នូវសេចក្តីនោះ ដូចម្តេច ញាណក្តី សទ្ធាក្តី (បណ្តាធម្មជាតទាំង ២ នេះ) ធម្មជាតណា ឧត្តមជាង។ ម្នាលគហបតី ញាណឧត្តមជាងសទ្ធា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាស្ងាត់ចាកកាម ស្ងាត់ចាកអកុសលទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដ៏កើតអំពីសេចក្តីស្ងាត់ ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នារម្ងាប់ នូវវិតក្កៈវិចារៈ។បេ។ ដល់នូវទុតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំ
ID: 636850842536646353
ទៅកាន់ទំព័រ៖