ព្រះត្រៃបិដក ភាគ ៣៦
ប្រាថ្នានឿយណាយ ចាកបីតិ។ បេ។ ដល់នូវតតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាលះបង់នូវសុខ។ បេ។ បានដល់នូវ ចតុត្ថជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នឹងមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់សមណៈ ឬព្រាហ្មណ៍ណាមួយថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់ នៃវិតក្កៈ និងវិចារៈក៏មាន ដូច្នេះទេ។
[២២១] កាលបើចិត្តគហបតីពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើលទៅបរិស័ទរបស់ខ្លួន ហើយពោលដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ឯចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមានកិច្ចកល។ បពិត្រលោកដ៏ចំរើន យើង
ID: 636850842778410182
ទៅកាន់ទំព័រ៖