ព្រះត្រៃបិដក ភាគ ៣៦

 [​២២៣​]​ ​កាលបើ​អ​ចេ​លក​ស្សប​ពោល​យ៉ាងនេះ​ ​ចិត្ត​គហបតី​ ​ក៏​ពោល​ទៅ​នឹង​អ​ចេ​លក​ស្សប​ ​ដូច្នេះ​ថា​ ​អើហ្ន៎​ ​អស្ចារ្យ​ណាស់​ ​អើហ្ន៎​ ​ចំឡែក​ពេក​ណាស់​ ​ដោយ​សភាព​នៃ​ធម៌​ ​ដែល​លោក​ពោល​ ​ដោយ​ប្រពៃ​ថា​ ​វៀរលែងតែ​ការ​អាក្រាត​ ​និង​កោរត្រងោល​ ​និង​ការ​បោស​ធូលី​ ​ដោយ​អម្បោស​កន្ទុយក្ងោក​ចេញ​ ​ឧត្តរិមនុស្ស​ធម៌​នីមួយ​ ​ដ៏​វិសេស​ ​ដោយ​ញាណទស្សនៈ​ ​អាច​ធ្វើ​នូវ​ភាពជា​ព្រះ​អរិយៈ​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​យើង​មិនបាន​ត្រាស់​ដឹង​ ​ដោយអំណាច​វស្សា​ ​ទាំង​ ​៣០​ ​នេះ​ឡើយ​។​ ​ម្នាល​គហបតី​ ​ចុះ​អ្នក​បាន​ចូល​មក​ ​ជា​ឧបាសក​ ​អស់​កាលយូរ​ប៉ុន្មាន​ហើយ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើង​បាន​ចូល​មក​ជា​ឧបាសក​ ​៣០​ ​ឆ្នាំ​មក​ហើយ​។​ ​ម្នាល​គហបតី​ ​ចុះ​ឧត្តរិមនុស្ស​ធម៌​នីមួយ​ ​ដ៏​វិសេស​ ​ដោយ​ញាណទស្សនៈ​ ​អាច​ធ្វើ​នូវ​ភាពជា​ព្រះ​អរិយៈ​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​អ្នក​បាន​ត្រាស់​ដឹង​ហើយ​ ​ដោយអំណាច​ឆ្នាំ​ ​ទាំង​ ​៣០​ ​នេះ​ដែរ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧត្តរិមនុស្ស​ធម៌​ ​គង់មាន​ដល់​គ្រហស្ថ​ខ្លះ​ដែរ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ខ្ញុំ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636850843802558759
ទៅកាន់ទំព័រ៖