ព្រះត្រៃបិដក ភាគ ៣៦
            
        
        
            
            
                
                ប្រាថ្នាស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់ ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នារម្ងាប់នូវវិតក្កៈ និងវិចារៈ បានដល់នូវទុតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នានឿយណាយ ចាកបីតិ។ បេ។ បានដល់នូវតតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាលះបង់សុខ។ បេ។ បានដល់នូវចតុត្ថជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ប្រសិនបើខ្ញុំព្យាករមុនព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ព្យាករនូវខ្ញុំ យ៉ាងនេះថា ចិត្តគហបតី ប្រកបដោយសញ្ញោជនៈឯណា ហើយគប្បីមកកាន់លោកនេះវិញ សញ្ញោជនៈនោះ មិនមានឡើយ ដូច្នេះ ដោយហេតុឯណា ហេតុនោះ មិនជាអស្ចារ្យឡើយ។ 
            
            
         
        
            
                ID: 636850843982529053 
                
            
            
                ទៅកាន់ទំព័រ៖