ព្រះត្រៃបិដក ភាគ ៣៦
[២២៥] សម័យនោះឯង ចិត្តគហបតីមានអាពាធ ដល់នូវសេចក្តីទុក្ខឈឺធ្ងន់។ គ្រានោះ ពួកទេវតាច្រើន គឺ អារាមទេវតា
(១) វនទេវតា
(២) រុក្ខទេវតា
(៣) និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ មកសមាគមប្រជុំគ្នាហើយ ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ កាលបើពួកទេវតា ពោលយ៉ាងនេះ ចិត្តគហបតី ក៏ពោលតប ទៅនឹងពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ (ទាំងនោះ) ដូច្នេះថា របស់នោះ មិនទៀងទេ របស់នោះមិ នឋិតឋេរទេ បុគ្គលត្រូវតែលះបង់របស់នោះទៅ (កាន់បរលោក)។
(១) ទេវតា ដែលអាស្រ័យនៅឰដ៏សួនឈើមានផ្កា សួរឈើមានផ្លែ។ (២) ទេវតា ដែលអាស្រ័យនៅឰដ៏ដងព្រៃ។ (៣) ទេវតា ដែលអាស្រ័យឰដ៏ដើមឈើធំ។
ID: 636850844790845286
ទៅកាន់ទំព័រ៖