ព្រះត្រៃបិដក ភាគ ៣៦
នែអយ្យបុត្ត ចុះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍ ដូចម្តេច បានជាពោល យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ ដូច្នេះ។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ មានសេចក្តីត្រិរិះ យ៉ាងនេះថា ចិត្តគហបតីនេះ មានសីល មានធម៌ល្អ បើគាត់នឹងតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគត (ក៏បាន)។ ឯសេចក្តីប្រាថ្នាក្នុងចិត្តនេះ របស់ចិត្តគហបតី ដែលមានសីលនោះ នឹងសម្រេចព្រោះសីលបរិសុទ្ធ បុគ្គលប្រកបដោយធម៌ និងថែមឲ្យនូវកម្លាំង ដ៏ប្រកបដោយធម៌។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍នេះឯង បានជាពោល យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា
ID: 636850845167756844
ទៅកាន់ទំព័រ៖