ព្រះត្រៃបិដក ភាគ ៣៦

​អាត្មាអញ​ ​គប្បី​បាន​ជា​ស្តេច​ចក្រពត្តិ​ ​ក្នុង​កាល​ជា​អនាគត​ចុះ​។​ ​ខ្ញុំ​ក៏​ពោលតប​ ​ទៅ​នឹង​ទេវតា​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​របស់​នោះ​ ​មិន​ទៀង​ទេ​ ​របស់​នោះ​មិន​ឋិតឋេរ​ទេ​ ​បុគ្គល​ ​ត្រូវតែ​លះបង់​របស់​នោះ​ ​ទៅ​ ​(​កាន់​បរលោក​)​។​ ​នែ​អយ្យបុត្ត​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទូន្មាន​យើង​ទាំងឡាយ​ផង​។​
 [​២២៧​]​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ស្តេច​ទៅកាន់​ព្រះនិព្វាន​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​ជា​អ្នក​ទូន្មាន​ ​នូវ​បុរស​ដែល​គួរ​ទូន្មាន​ ​ជា​សាស្តាចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​ទ្រង់​ខ្ជាក់​ចោល​នូវ​ត្រៃភព​។​ ​យើង​ទាំងឡាយ​ ​នឹង​ប្រកបដោយ​សេចក្តី​ ​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ព្រះ​ ​(​នព្វលោកុត្តរ​ធម៌​)​ ​ជា​ធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636850846286870854
ទៅកាន់ទំព័រ៖