ព្រះត្រៃបិដក ភាគ ៣៦

គាមណិ​សំយុត្ត​


 [​២២៨​]​ ​គ្រានោះ​ ​គាម​ណី​(​១​)​ ​ឈ្មោះ​ ​ចណ្ឌ​(​២​)​ ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ចណ្ឌ​គាម​ណី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​គេ​រាប់​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ថា​ ​ជា​អ្នក​កាច​ ​អ្នក​កាច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​គេ​រាប់​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ថា​ ​ជា​អ្នក​ស្លូត​ ​អ្នក​ស្លូត​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មិនទាន់​លះបង់​រាគៈ​ ​ព្រោះតែ​មិនទាន់​លះបង់​រាគៈ​ ​បាន​ជាពួក​ជន​ដទៃ​ ​រមែង​ធ្វើ​បុគ្គល​នោះ​ ​ឲ្យ​ក្រោធ​បាន​ ​កាលបើ​ពួក​ជន​ដទៃ​ ​ធ្វើឲ្យ​ក្រោធ​ហើយ​ ​ក៏​រមែង​ធ្វើ​សេចក្តី​ក្រោធ​ ​ឲ្យ​ប្រាកដ​ឡើង​ ​បុគ្គល​នោះ​ ​ទើប​រាប់​ថា​ ​ជា​អ្នក​កាច​។​ ​បុគ្គល​ដែល​មិនទាន់​លះបង់​ទោសៈ​ ​ព្រោះតែ​មិនទាន់​លះបង់​ទោសៈ​ ​បាន​ជាពួក​ជន​ដទៃ​ ​រមែង​ធ្វើឲ្យ​ក្រោធ​បាន​ ​កាលបើ​ពួក​ជន​ដទៃ​ ​ធ្វើឲ្យ​ក្រោធ​ហើយ​ ​ក៏​រមែង​ធ្វើ​សេចក្តី​ក្រោធ​ ​ឲ្យ​ប្រាកដ​ឡើង​ ​
​(​១​)​ ​អ្នកធំ​ក្នុង​ស្រុក​។​ ​(​២​)​ ​ជា​មនុស្ស​កាច​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636850847233414993
ទៅកាន់ទំព័រ៖